“ផ្សាររំដួល-បុរី វីលៀមជាផ្សារធំមួយដែលនៅជិតផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ បានបើកលក់ជាផ្លូវការ”
រាជធានីភ្នំពេញ៖ ដោយមើលឃើញពីកំណើនប្រជាជននៅរាជធានីភ្នំពេញមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងតម្រូវការម្ហូបអាហារ រួមជាមួយសំភារៈប្រើប្រាស់នៅក្នុងផ្ទះមានការកើនឡើងដូចគ្នានោះនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ជាថ្ងៃដ៏ពិសេសដែលផ្សាររំដួល-បុរី វីលៀមបានបើកលក់ជាផ្លូវការលើតូបបន្លែរត្រីសាច់ប្រមាណជា៨០តូបសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់អតិថិនដែលកំពុងរស់នៅក្នុងបុរី វីលៀម និងប្រជាជនយ៉ាងច្រើនកុះករដែលកំពុងរស់នៅជុំវិញតំបន់នោះផងដែរ។
ជាផ្សារសហគមន៍ដំបូងគេ និងធំជាងគេនៅសង្កាត់ស្នោរខណ្ឌកំបូល រាជធានីភ្នំពេញ ផ្សាររំដួលបានរៀបចំកម្មវិធីអបអរសាទរអាជីវករដែលបើកលក់នៅក្នុងផ្សាររបស់ខ្លួន និងផ្តល់ជូននូវប័ណ្ណទឹកប្រាក់ដល់អតិថិជនដែលរស់នៅក្នុងបុរី និងអតិថិជនដែលរស់នៅជុំវិញតំបន់នោះអោយមកជាវនូវផលិតផលរបស់អាជីវករដែលបានបើកលក់នូវផលិតផលរបស់ខ្លួនចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះតទៅ។
នៅក្នុងកម្មវិធីនៃការបើកលក់នោះដែរយើងឃើញមានបងប្អូនប្រជាពលរដ្ឋនឹងអាជីវករដែលរស់នៅក្នុងតំបន់ និងម្ចាស់ផ្ទះដោយពួកគាត់បានសំដែងនូវការសប្បាយរីករាយដោយបានលើកឡើងថា៖វាជាអ្វីដែលពួកគាត់រំពឹងចង់បានជាយូរមកហើយព្រោះសព្វថ្ងៃពួកគាត់ត្រូវចំណាយពេលច្រើនដើម្បីធ្វើដំណើរទៅទិញម្ហូបអាហារ និងសំភារៈប្រើប្រាស់ប្រចាំថ្ងៃដូចជា៖ សំលៀកបំពាក់ ស្បែកជើង សំភារៈប្រើប្រាស់ក្នុងផ្ទះដោយត្រូវចំណាយរយៈពេលច្រើនដើម្បីធ្វើដំណើរទៅកាន់ផ្សារនៅកណ្តាលក្រុង ហើយចាប់ពីពេលនេះពួកគាត់នឹងមិនចំណាយពេលច្រើនដូចមុននោះទេ។
បន្ថែមលើសពីនេះនៅក្នុងកម្មវិធីនេះលោក រិទ្ធ រ៉ាវិទូ ជានាយកប្រតិបត្តិរងនៃបុរី វីលៀម បានលើកឡើងថា៖ ថ្ងៃនេះគាត់ពិតជារំភើបចិត្តដែលបានឃើញផ្សាររំដួល-បុរី វីលៀម បើកដំណើរការលក់នៅថ្ងៃនេះ ហើយផ្សាររំដួលមិនត្រឹមតែធំជាងគេតែការឌីហ្សាញវិញក៏កាន់តែប្រណិតដោយរចនាបែបខ្មែរហើយសូម្បីតែដំបូលប្រក់ក្បឿង រួមជាមួយឡូហ្គូរផ្ការរំដួលជាផ្ការដែលដំណាងដោយកម្ពុជាដូចគ្នា។ ក្រៅពីនេះផ្សាររំដួល-បុរី វីលៀមបើកលក់នូវសំភារៈសំបូរបែបដល់អតិថិជនដោយក្នុងនោះមានដូចជា៖បន្លែរត្រីសាច់ និងសំភារៈប្រើប្រាស់ផ្សេងៗជាច្រើន ហើយយើងសង្ឃឹមនឹងជឿរជាក់យ៉ាងមុតមាំថាផ្សារនេះនឹងដំណើរការយ៉ាងរលូននឹងផ្តល់គ្រប់តម្រូវការដែលអតិថិជនចង់បាន និងសូមជូនពរអាជីវករលក់ដាច់ច្រើនៗចាប់ពីថ្ងៃនេះតទៅ។
ហើយលោក គង់ ភក្តីជាអ្នកគ្រប់គ្រងទូទៅនៃផ្សាររំដួល-បុរី វីលៀម បានសំដែងនូវការស្វារគមន៍អាជីវករដែលមកប្រកបមុខរបបលក់ដូរនៅផ្សាររំដួល-បុរី វីលៀមដោយលោកបានលើកឡើងយ៉ាងខ្លីថា៖ ខ្ញុំពិតជារំភើបនិងសូមស្វារគមន៍ការបើកលក់ជាផ្លូវការនៃផ្សាររំដួល ដោយនៅផ្សាររំដួលរបស់យើងពួកយើងធានាថាសំភារៈទាំងអស់គឺគិតដល់សុខភាពរបស់អតិថិជនជាចំបង និង ព្យាយាមត្រួតពិនិត្យនូវគុណភាពផលិតផល និងសន្តាប់ធ្នាប់អនាម័យដើម្បីធានានូវអនាម័យខ្ពស់ជូនដល់អតិថិជនរបស់យើងគ្រប់ពេល។
សូមបញ្ជាក់ផងដែរថា៖ផ្សារំដួល-បុរី វីលៀម ត្រូវបានស្ថាបនាដោយលលោក វីលៀមណារ៉ាម័រ (William Naramore) ដែលជាជនជាតិអាមេរិកាំង និងជាម្ចាស់បុរី វីលៀមផ្ទាល់តែម្តង ហើយផ្សាររំដួលមានទីតាំងស្ថិតនៅភូមិ រំដួល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ នៅជិតផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ និងក្រោយទីលានវាយកូនហ្គូល រ៉ូយ៉ាល់ភ្នំពេញ និងជិះត្រឹមតែ១៥នាទីពីមហាវិថីឈ្នះៗតែប៉ុណ្ណោះ!។
បន្ថែមលើសពីនោះផ្សាររំដួល–បុរី វីលៀមនឹងដំណើរការគ្រប់ប្រភេទអាជីវកម្មទាំងអស់នៅចុះឆ្នាំ២០២២ខាងមុខនេះដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើនរួមទាំងមានការប្រគុំតន្រ្តីជាមួយការចូលរួមពីសំណាក់តារាចំរៀងល្បីៗជាច្រើនប្រចាំប្រទេសកម្ពុជា និងធ្វើអោយធំជាងមុនដើម្បីអបអរសាទរដល់ផ្សារធំជាងគេនៅសង្កាត់ស្នោររាជធានីភ្នំពេញយើងនេះ។
ទំនាក់ទំនងទិញ ឬជួលតាមរយៈលេខ៖ 085 200 909 / 069 32 82 02
ទីតាំងGoogle Map: https://bit.ly/3dPufcL
Start Owning Business Today!