នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២២ បុរី វីលៀម(BOREY WILLIAMS) និងធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (Bank for Investment and Development of Cambodia Plc.) បានចុះកិច្ចព្រមព្រៀងសហការលើការផ្តល់កម្ចីឥណទានទិញផ្ទះនៅបុរី វីលៀមជាមួយការផ្តល់នូវទំហំកម្ចីខ្ពស់ និងអត្រាការប្រាក់ 7% ក្នុងមួយឆ្នាំសម្រាប់អតិថិជនរបស់បុរី វីលៀមទាំងអស់។
ការចុះកិច្ចព្រមព្រៀងនៃការយោគយល់គ្នានេះ ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងការិយាល័យកណ្តាលនៃធនាគារ BIDC ក្រោមអធិបតីភាព លោក វីលៀម ណារ៉ាម័រ Mr. William Naramore ម្ចាស់ក្រុមហ៊ុន និងជានាយកប្រតិបត្តិ រួមទាំងប្រធានផ្នែកគ្រប់ផ្នែក និងអ្នកតំណាង ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី គឺលោក ឡាម វាន់ហៃ (Lâm Văn Hải) នាយកប្រតិបត្តិ (CEO) នៃធនាគារ BIDC ចូលរួមជាសក្ខីភាពនៃការចុះកិច្ចព្រមព្រៀងមួយនេះផងដែរ។
នៅក្នុងនោះដែរ លោក ឡាម វាន់ហៃ (Lâm Văn Hải) នាយកប្រតិបត្តិ (CEO) នៃធនាគារ BIDC បានលើកឡើងថា៖ ដោយមើលឃើញពីសក្តានុពលនៃបុរី វីលៀម និងការឌីហ្សាញម៉ូតប្លែកស្រស់ស្អាត ហើយដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជាអោយកាន់តែរីកចំរើនជាងនេះ ធនាគារ BIDC បានពង្រីកកិច្ចសហការជាមួយបុរី ធំៗនៅកម្ពុជា និងផ្តល់កម្ចីដែលមានលក្ខណៈងាយស្រួលដល់ម្ចាស់ផ្ទះជាមួយអត្រាកាប្រាក់គួរអោយចាប់អាម្មណ៍។
ចំណែក លោក វីលៀម ណារ៉ាម័រ (Mr. William Naramore) បានលើកឡើងថា៖ ដោយមើលឃើញពីតម្រូវការរបស់អតិថិជនលើការផ្តល់កម្ចីជាមួយអត្រាការប្រាក់ទាបសមរម្យ លក្ខខណ្ឌងាយស្រួល សក្កានុពល និងភាពចាស់ទុំរបស់ធនាគារ BIDC នៅកម្ពុជា ទើបធ្វើអោយយើងចាប់អារម្មណ៍រួមសហការណ៍ ក្នុងការផ្តល់ប្រាក់កម្ចីដល់អតិថិជនរបស់ បុរី វីលៀម ទាំងអស់។ ម្យ៉ាងវិញទៀតសម្រាប់បុគ្គលិករបស់ធនាគា BIDC ក៏ទទួលបានការបញ្ចុះតម្លៃរហូតដល់ 8% សម្រាប់ការទិញផ្ទះនៅបុរី វីលៀមបន្ទាប់ពីថ្ងៃចុះកិច្ចព្រមព្រៀងនេះតទៅ។
ចាប់ពីថ្ងៃនៃកិច្ចចុះព្រមព្រៀងនេះម្ចាស់គេហដ្ធាននឹងរីករាយជាមួយបរិយាកាសនៃការស់នៅកាន់តែប្រសើរជាងមុន និងអត្រាការប្រាក់សមរម្យត្រឹមតែ0.58% ក្នុងមួយខែ ឬ 7% ក្នុងមួយឆ្នាំលើការស្នើរសុំកម្ចីទិញផ្ទះក្នុងក្តីស្រមៃលោកអ្នកនៅគម្រោងបុរី វីលៀម។
បុរី វីលៀម ដែលមានទីតាំងស្ថិតនៅលើផ្លូវរដ្ឋ៣០ម៉ែត្រ ចុះពីមហាវិថីឈ្នះៗ ចូលតាមផ្លូវ វត្តភ្នៀតត្រឹមតែ១០នាទី និង៣០នាទីពីផ្សារទំនើប អុីអនម៉ល សែនសុខ Aeon Mall Sen Sok និងងាយស្រួលក្នុងការចេញចូលកណ្តាលក្រុងភ្នំពេញ។
Google Map: http://bit.ly/bwilliam